រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញការផ្តល់ឯកសារជូនពលករត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋពុំទាន់មានឯកសារគ្រប់គ្រាន់
AKP ត្បូងឃ្មុំ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--





រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំកិច្ចប្រជុំ ស្តីពី «ការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្ត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារតាមដាន និងជំរុញការផ្តល់ឯកសារអត្តសញ្ញាណតាមភូមិភាគ (ភូមិភាគ២) និងលោក ម៉ៅ ឌុង អភិបាលរង តំណាងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
រូបថត៖ AKP-ត្បូងឃ្មុំ




