ក្រសួងវប្បធម៌បើកកិច្ចប្រជុំស្តីពីការប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធនឹងបញ្ជីត្រៀមរបស់អង្គការយូណេស្កូ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារអន្តរក្រសួង សម្រាប់ពិនិត្យ និងវាយតម្លៃលើឯកសារស្នើសុំចុះបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះ ក្នុងបញ្ជីត្រៀមរបស់អង្គការយូណេស្កូ។

ក្រសួងវប្បធម៌បានឱ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានពិភាក្សាលើយន្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំ និងវាយតម្លៃឯកសារស្នើសុំចុះបញ្ជីត្រៀមរបស់អង្គការយូណេស្កូឱ្យមានគុណភាព ប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ៕



ដោយ៖ មករា





