ឯកឧត្តម ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nguyen Minh Vu សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្ដីការក្រសួង នារសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២៦។
ជំនួបពិភាក្សានេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរលូន និងល្អប្រសើរ ជាពិសេសលើការតភ្ជាប់ផ្លូវល្បឿនលឿនរបស់ប្រទេសទាំងពីរ- ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ ការតភ្ជាប់ការដឹកជញ្ជូនតាមពីកំពង់ផែខេត្តកំពតកម្ពុជា ជាមួយនឹងកំពង់ផែសមុទ្ររបស់វៀតណាម និងការពិចារណាដំឡើងហេដ្ឋារចនាសម្ព័ន្ធព្រំដែនបន្ថែម ជំរុញដល់ការបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕



ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ)





