អង្គការ WWF រៀបចំកិច្ចប្រជុំស្ដីពី«ជំនាញបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ PV សម្រាប់កម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦--អង្គការ WWF-កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧមិថុនា ឆ្នាំ២០២៦នេះ បានរៀនចំកិច្ចប្រជុំមួយស្ដីពី«ជំនាញបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ PV សម្រាប់កម្ពុជា» នៅការិយាល័យភ្នំពេញ ដោយមានការចូលរួមពីអង្គការដៃគូចំនួន ៤ ដែលយើងបានឯកភាពគ្នាលើជំហានបន្ទាប់នៃការអនុវត្តគម្រោងក្នុងការបង្កើនសមត្ថភាពលើបច្ចេកទេសថាមពលពន្លឺព្រះអាទិត្យក្នុងប្រទេសកម្ពុជា។

អង្គការ WWF-កម្ពុជាបានបែងចែកច្បាស់លាស់ទៅលើតួនាទី ពេលវេលា ការទទួលខុសត្រូវក្នុងការរាយការណ៍ និងទំនាក់ទំនងជាមួយដៃគូសហការរួមមាន Liechtenstein Development Services (LED), Live and Learn Cambodia (LLC), Don Bosco Cambodia និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

ដោយបង្កើនភាពរឹងមាំលើទំនាក់ទំនង និងការសហការជាមួយគ្នា អង្គការ WWF-កម្ពុជា យើងជាចំណែកដ៏សំខាន់សម្រាប់អនាគតថាមពលពន្លឺព្រះអាទិត្យនាពេលអនាគត ៕

ដោយ ណយ នឿន (ប្រភព៖WWF)





