ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយរ៉ាដាតេជោសែន ទី២ នៅខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦—








ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ ដែលមានទីតាំងស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ស្ថានីយរ៉ាដាតេជោសែនទី២ នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម មានរយៈពេលសាងសង់ប្រមាណ ៦៤០ថ្ងៃ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
រូបថត៖ ឡុង ដេវីត





