ថ្នាក់ដឹកនាំខេត្តក្រចេះ ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
AKP ក្រចេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦—








រដ្ឋបាលខេត្តក្រចេះ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា នៅសាលមហោស្រពខេត្ត នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការនិមន្ត ពីព្រះមេគណ អនុគណខេត្ត ក្រុង ស្រុក និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្ត ព្រមទាំងលោកតា លោកយាយ ប្រជាពលរដ្ឋជាច្រើនរូប។
រូបថត៖ AKP-ក្រចេះ





