ទូតកម្ពុជានៅកូរ៉េស្វែងយល់បន្ថែមពីផលិតផលសក្តានុពលនានារបស់ប្រទេសអាស៊ានដើម្បីនាំចូលមកទីផ្សារកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េបានចូលរួមជំនួបអាហារពេលល្ងាចធុរកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េមានបំណងស្វែងយល់បន្ថែមពីផលិតផលសក្តានុពលនានារបស់ប្រទេសអាស៊ានដើម្បីនាំចូលមកទីផ្សារកូរ៉េ។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦បានអញ្ជើ ញចូលរួមកម្មវិធីជំនួបអាហារពេលល្ងាចធុរកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលរៀបចំដោយលោកស្រី YOUN Young Mi ប្រធានសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) នៅតំបន់កាំងណាម ក្នុងទីក្រុងសេអ៊ូល ដោយ មានការអញ្ជើញចូលរួមពីសំ ណាក់ឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំសា ធារណរដ្ឋកូរ៉េ និងបណ្តាធុរជនមកពីក្រុមហ៊ុននានាជាថ្នាក់ដឹកនាំសមាគម KOIMA របស់សាធារណរដ្ឋកូរ៉េ។

KOIMA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧០ ជាស្ថាប័នសាជីវកម្មមិនស្វែងរកប្រាក់ចំណូលស្ថិតនៅក្រោមក្រសួងឧ ស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល និងមានទស្សនវិស័យផ្តោតលើការនាំ ចូលនៅក្នុងប្រទេសកូរ៉េ ពង្រីកវិស័យពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រ ជែងក្នុងការនាំចេញរបស់កូរ៉េ។ សព្វថ្ងៃមានក្រុមហ៊ុនប្រមាណ ៨,០០០ ក្រុមហ៊ុ នបានចុះឈ្មោះជាសមាជិក KOIMA ។

បើទូតកម្ពុជានៅកូរ៉េបានឱ្យដ២ងថាកម្មវិធីខាងលើនេះ ត្រូវបានរៀបចំឡើងដើម្បីកសាងបណ្តាញទំនាក់ទំនងរវាងស្ថានទូតអាស៊ាន និងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគម KOIMA ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកូរ៉េ ជាមួយបណ្តាប្រទេសអាស៊ាន លើសពីនេះក៏មានបំណងស្វែងយល់បន្ថែមពីផលិតផលសក្តានុពលនានារបស់ប្រទេសអាស៊ានដើម្បីនាំចូលមកទីផ្សារកូរ៉េផងដែរ៕

ដោយ៖ ប៊ុនរិទ្ធ





