ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-កូរ៉េ និងលើកកម្ពស់ភាពជាដៃគូអាជីវក ម្មរវាងបណ្តាក្រុមហ៊ុននៃប្រទេសអាស៊ាន - កូរ៉េ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-កូរ៉េនិងលើកកម្ពស់ភាព ជាដៃគូអាជីវកម្មរវា ងបណ្តាក្រុមហ៊ុននៃប្រទេសអាស៊ាន ជាមួយកូរ៉េ។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអាស៊ាន (ASEAN Panorama) ដែលរៀបចំដោយមជ្ឈមណ្ឌលអស៊ាន-កូរ៉េ (ASEAN- Korea Center-AKC) ជាមួយបណ្តាអង្គទូតប្រទេសអាស៊ាន នៅមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

កម្មវិធីពិព័រណ៍ខាងលើនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូអាជីវកម្មរវាងបណ្តាក្រុមហ៊ុននៃប្រទេសអាស៊ាន ដោយមានរៀបចំជំនួបធុរកិច្ច និងសិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសអាស៊ាន និងកូរ៉េ។

លើសពីនេះ កម្មវិធីក៏មានរៀបចំដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទរួមមាន ផលិតផលសិប្បកម្ម សម្លៀកបំពាក់ ម្ហូបអាហារ និងភេសជ្ជៈ ផលិតផលហាឡាល់ រួមទាំងទំនិញប្រើប្រាស់ជាច្រើនប្រភេទផ្សេងទៀត។
កម្មវិធីនេះនឹងប្រព្រឹត្តិទៅពីថ្ងៃទី ៧ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយដាក់តាំងបង្ហាញផលិតផលតាមវេនប្រទេសអាស៊ាន ហើយផលិតផលរបស់ប្រទេសកម្ពុជានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ នៅខែមិថុនាខាងមុខនេះផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





