គណៈកម្មការគ្រប់គ្រងល្បែងពាណិ ជ្ជកម្មកម្ពុជា គ.ប.ឆ.ប បើកកិច្ចប្រជុំពិភា ក្សារៀបចំផែនការចុះពិនិត្យ វាយតម្លៃទីតាំងសង្ស័យត្រូវបង្ក្រាបនិងបិទស៊ីលករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦---
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រ ធានលេខាធិការដ្ឋានគណៈកម្មការគ្រប់ គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមកា រងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងសង្ស័យ និងទីតាំងត្រូវបានបង្ក្រាប និងបិទស៊ីល (Seal) កន្លងមក ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាប បោសសំអាតផ្ទះយើងនៅទូទាំងប្រទេស ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រុមការងាររបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានក្រុង ស្រុកទាំង៦ដែលបាននឹងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ម្យ៉ាងទៀតក្រុងកោះរ៉ុង ជាទីក្រុងទេសចរណ៍មិនមាន (Scams Online) ព្រោះនៅទីនោះប្រព័ន្ធអិនធរណែតខ្សោយ យើងបានធ្វើការរួមគ្នាដែលមានកម្លាំងស្នងការ អាវុធហត្ថ និងព្រះរាជអាជ្ញាក្នុងការចុះបង្ក្រាប និងសំអាត (Scams Online) ។


គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តនូវអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ក្នុងការចុះផ្សព្វផ្សាយ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្តីពីករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) និងត្រូវបញ្ជប់នៅខែមេសានេះ ហើយការបង្ក្រាប និងសំអាត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តធ្វើដូចភ្លៀងរលឹមមិនឪ្យ (Scams Online) កើតឡើងសារជាថ្មីនៅលើទឹកដីខេត្តព្រះសីហនុ។
ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រ ធានលេខាធិការដ្ឋានគណៈកម្មការគ្រប់ គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមកា រងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាក្នុងនោះ ១.គោលបំណងស្វែងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈមតាមបទ បញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ២.បង្ហាញសមាសភាពក្រុមការងារចម្រុះ ៣.កិច្ចសហការរៀបចំផែនការសកម្ម ភាពកុំឪ្យមានការវិលត្រឡប់មកវិញនូវ (Scams Online) នៅក្នុង និងក្រៅកាស៊ីណូក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។

កិច្ចប្រជុំបានពិភាក្សានៅចំណុចមួយចំ នួនមានដូចជា ១.កំណត់ទៅតាំងដែលមានការសង្ស័យមានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២.កំណត់ទីតាំងចុះបង្ក្រាប និងបិទស៊ីល ៣.ការកាត់ផ្តាច់ប្រព័ន្ធអ៊ិនធឺណិត ទឹក ភ្លើង ៤.ការបំពាក់កាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងដែលបានបង្ក្រាប និងបិទស៊ីលនាពេលកន្លងមក ៥.ធ្វើកិច្ចសន្យាហាមឃាត់ផ្តល់ទីតាំងបំរើឪ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទន្ទឹមនោះកិច្ចប្រជុំបានស្នើសុំការគាំទ្រ និងឯកភាពពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក សមត្ថ កិច្ចពាក់ព័ន្ធ និងព្រះរាជអាជ្ញា ក្នុងការចុះបង្ក្រាប និងសំអាត (Scams Online) ហៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ៕
ដោយ៖ ងូ សុមុនី




