ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តំបន់ខ្យ៉ង់ជូខេត្តGyeongsangbuk -do សាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--សហគមន៍ខ្មែរ នៅតំបន់ខ្យ៉ង់ជូ ខេត្ត Gyeongsangbuk-doបានរៀបចំពិធី
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រួមជាមួយមន្ត្រីស្ថានទូត បានអញ្ជើ ញចូលរួមពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្រ្កាន្ត) ដែលរៀបចំឡើងដោយសហគមន៍ខ្មែរ នៅតំបន់ខ្យ៉ង់ជូខេត្ត Gyeongsangbuk-do ដោយមានករចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរប្រមាណ ១០០០ នាក់ ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយស្នាមញ ញឹម សាមគ្គីភាព និងកក់ក្តៅ ពោរពេញដោយអត្តសញ្ញាណជាតិ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្តាប់អំពីជីវភាពរស់នៅ និងការងារ។

ឯកឧត្តមក៏បានសម្តែងនូវមោទនភាពចំពោះសាមគ្គីភាពរបស់សហគមន៍ខ្មែរ ដែលបានរួមគ្នារក្សា និងលើកស្ទួយប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិ ព្រមទាំងបង្ហាញនូវការគោរពដឹងគុណចំពោះវីរភាពកងទ័ពកម្ពុជា ក្នុងការពារ និងថែរក្សាសន្តិភាព និងអធិបតេយ្យភាពជាតិ នាពេលកន្លងមក៕
ដោយ៖ ប៊ុនរិទ្ធ





