ក្រសួងព័ត៌មាននឹងធ្វើផ្សព្វផ្សាយពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី២៩ មេសា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--ក្រសួងព័ត៌មាននឹងធ្វើការផ្សព្វផ្សាយពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងស្តីពីសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍“ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦"របស់ក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦បានលើកឡើងថាសូមជម្រាបជូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំង អស់ មេត្តាជ្រាបថា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី" ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទីរសៀល នៅសាលសវនាការវាំងឈើនៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ អញ្ជើញចូលរួម ក្នុងសន្និសីទដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់ខាង លើតាមការគួរ៕

ដោយ៖ ប៊ុនរិទ្ធ





