អង្គការ NatureLife បញ្ចប់ធ្វើជំរឿនសត្វត្រយងយក្សននៅដែនជម្រកសត្វ ព្រៃលំផាត់ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--តើអ្នកដឹងទេថាសត្វត្រយងយក្ស (Giant Ibis) មិនត្រឹមតែជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជានោះទេ ប៉ុន្តែវាក៏ជាប្រភេទសត្វដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត នៅលើពិភពលោកផងដែរ។

បច្ចុប្បន្ន ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងអនុវត្តន៍គម្រោងរេដបូក(REDD+) បាននិងកំពុងផ្តល់ទីជម្រករកចំណី និងបន្តពូជសំរាប់សត្វត្រយងយក្ស។

ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា ក្នុងរដូវមិនបន្តពូជ រដូវប្រាំង ដែលជាពេលវេលាអំណោយផលបំផុតសម្រាប់ការចុះជំរឿនសត្វកម្រនេះ ជាក់ស្ដែងក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយមន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន បានចុះអនុវត្តការធ្វើជំរឿនសត្វត្រយងយក្ស ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៦។

ការចុះជំរឿននេះបានធ្វើឡើងនៅតាមបណ្ដាទីតាំងសំខាន់ៗដែលបានកំណត់ ទុកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដើម្បីតាមដានស្ថានភាពវត្តមានបក្សីដ៏កម្រនេះឱ្យបានច្បាស់លាស់។

លទ្ធផលបឋមនៃជំរឿននេះបានបង្ហាញ ថា សត្វត្រយក្សនៅមានចំនួនថេរ នៅដែនជម្រក សត្វព្រៃលំផាត់តែទោះជា យ៉ាងណាការសន្និដ្ឋានចុងក្រោយនិងត្រូវបានបញ្ចេញនៅពេលរបាយការណ៍ជំរឿននេះត្រូវបានបញ្ចប់។
ការពារដែនជម្រកសត្វព្រៃលំផាត់ គឺការពារបក្សីជាតិកម្ពុជាកុំឱ្យផុតពូជ សូមចូលរួមការពារដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា ៕
ដោយ៖ ណយ នឿន (ប្រភព៖NatureLife)





