មន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមាន ជ័យ រៀបចំពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែ ទូទាំងខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--នៅសាលសន្តិភាព មន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ កាលពីថ្ងៃថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរជ័យលាភីសិស្សពូកែថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើរូបទៀត ។

លោក ប៉ិច រតនា បានលើកឡើងថា ការវិនិយោគលើចំណេះដឹងរបស់យុវជន គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃខេត្តឧត្តរមានជ័យ និងសង្គមជាតិទាំងមូល។ ដើម្បីផ្ដល់កិត្តិយស និងរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹង ប្រែងរហូតទទួលបានជ័យលាភី រួមមានថ្នាក់ទី៦ ផ្នែកភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា។

លោកប្រធានមន្ទីរ ក៏សូមសម្ដែងនូវការអបអរសាទរយ៉ាងស្មោះចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ជាពិសេសសិស្សានុសិស្សដែលមកពីគ្រឹះស្ថាន សិក្សានានាក្នុងខេត្ត ដែលបានដណ្ដើម យកជ័យលាភីដ៏មានតម្លៃនេះ។ ស្នាដៃនេះមិនត្រឹមតែជាមោទនភាពសម្រាប់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ខេត្តឧត្តរមានជ័យទាំងមូលផងដែរ។

លោកប្រធាន ក៏ជុំរុញដល់លោកគ្រូ អ្នកគ្រូ ខិតខំប្រឹងប្រែបង្ហាត់បង្រៀនអប់រំសិស្សបន្តទៀត ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងរៀន សំដៅផលិតបាននូវធនធានមនុស្សប្រកបដោយសមត្ថភាព សម្រាប់ចូលរួមអភិវឌ្ឍន៍មាតុភូមិយើងឱ្យកាន់តែរីកចម្រើន ៕


ដោយ៖ ទិត ស៊្រ





