អង្គការសហប្រជាជាតិសម្តែងក្តីសង្ឃឹមសម្រាប់ការបន្តកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ -- អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់ បាននិយាយកាលពីពេលថ្មីៗនេះថាអង្គការសហប្រជាជាតិសង្ឃឹមថានឹងមានការបន្តកិច្ចចរចាឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការពង្រីកបទឈប់បាញ់បច្ចុប្បន្ន។
លោក ស្តេហ្វេន ឌូចារិក (Stephane Dujarric) អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គូតេរេស (Antonio Guterres) បាននិយាយថា «ក្តីសង្ឃឹមយ៉ាងមុតមាំរបស់យើងគឺថា ការសន្ទនារវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងបន្តឡើងវិញ បទឈប់បាញ់នឹងត្រូវបានពង្រីក ហើយការទូតនឹងត្រូវបានអនុវត្តយ៉ាងពេញលេញ»។
លោក ហ្គូតេរេស និងបេសកជនផ្ទាល់ខ្លួនរបស់លោកសម្រាប់ជម្លោះមជ្ឈិមបូព៌ា និងផលវិបាករបស់វា គឺលោក ជីន អាណលត៍ (Jean Arnault)បន្តចូលរួមក្នុងការទំនាក់ទំនងផ្សេងៗ។ នេះបើយោងតាមលោក ឌូចារិក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





