ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន ២គ្រឿង ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦--





ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ អញ្ជើញទទួលស្វាគមន៍ និងទស្សនកិច្ចលើនាវាចម្បាំងរបស់រុស្ស៊ីចំនួន ២គ្រឿង ដែលមានឈ្មោះ Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ជាមួយនាវិកសរុបប្រមាណ ២៦២នាក់ ដោយមានវត្តមានឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចូលរួមផងដែរ។
រូបថត៖ ក្រសួងការពារជាតិ





