កិច្ចពិភាក្សាស្តីពីជម្លោះសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃសុក្រសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីសេតវិមានម្នាក់ដែលបានរាយការណ៍ថាអ៊ីស្រាអែលក៏ជាផ្នែកមួយនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ដែរ ហើយបានយល់ព្រមផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន ខណៈដែលកិច្ចចរចានៅតែបន្ត។
តំបន់ទាំងមូលមានការប្រុងប្រយ័ត្នចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយលុករយៈពេលមួយសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
អ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដោយកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានីអ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលមានទ្រព្យសម្បត្តិយោធាអាម៉េរិកដែលបណ្តាលឱ្យមានអ្នកស្លាប់ របួស និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធខណៈដែលរំខានដល់ទីផ្សារ និងអាកាសចរណ៍សកលលោក។
ដោយដកស្រង់សម្តីមន្ត្រីសេតវិមានម្នាក់ សារព័ត៌មាន Axios បានរាយការណ៍ថា បទឈប់បាញ់នឹងចូលជាធរមាននៅពេលដែលអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមុសឡើងវិញ។
កិច្ចចរចាជុំទីមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ត្រូវបានគ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការដកស្រង់សម្តីរបស់ប្រភពពីរដែលដឹងពីបញ្ហានេះ។
ដោយឡែកពីគ្នា កាសែត The New York Times បានរាយការណ៍ថាការវាយប្រហារយោធារបស់អាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ បានបញ្ឈប់ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





