តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ ប្រេងសាំងធម្មតា ៥.៥០០រៀល ខណៈប្រេងម៉ាស៊ូត ៦.៥៥០រៀល អនុវត្ដចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦--តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជាក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះតទៅ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥.៥០០រៀល ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៦.៥៥០រៀល។ តម្លៃនេះអនុវត្តចាប់ពីម៉ោង ០០:០០ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះតទៅ។

រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារអាម៉េរិក/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះតម្លៃ ១សេនដុល្លារអាម៉េរិក/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិមានតម្លៃឡើងលើសពី ៩០ដុល្លារអាម៉េរិក/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារអាម៉េរិក/បារ៉ែល។

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះតទៅ គឺត្រូវលក់ ៥.៥០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និងតម្លៃ ៦.៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

ដោយ៖ សួស សំរិត





