អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ចុះសួរសុខទុក្ខជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ក្នុងស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦–







ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR. អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានបន្តចុះសួរសុខទុកជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាជនសរុប ចំនួន ១ ៥២០គ្រួសារ ស្មើនឹង ៥ ៧៣៥នាក់ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តបានអមដំណើរគណៈប្រតិភូ។
រូបថត៖ ក្រសួងការពារជាតិ





