អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦–











ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ ROMEO S. BRAWNER JR. អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន អញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





