គ្រូបង្វឹក១៤នាក់មកពី៨ប្រទេសបញ្ចប់វគ្គបណ្តុះបណ្តាលវាយកូនឃ្លីលើតុកម្រិត៣
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥--សហព័ន្ធកីឡាវាយកូនបាល់កម្ពុជារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិកម្រិត៣ (ITF Regional Coaching Advanced Players Tutors Coures) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៩ ខែតុលា ឆ្នាំ២០២៥ ដោយមានគ្រូបង្វឹក១៤នាក់មកពី៨ប្រទេស នៅរាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា។

កញ្ញា ស៊ុម ចិន្តា អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលបានប្រាប់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិកម្រិត៣ មានសិក្ខាកាមជាតិ-អន្តរជាតិ ១៤នាក់មកពី៨ប្រទេស ក្នុងនោះស្រី ៤នាក់ ក្រោមការចែករំលែកពីលោក Jonathan stubbs អ្នកជំនាញកីឡាវាយកូនបាល់ជនជាតិអង់គ្លេស និងលោកគ្រូ Kamran Khalil អ្នកជំនាញកីឡាវាយកូនបាល់ប៉ាគីស្ថាន ជាមន្រ្តីមកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF)។

អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលបានបន្តថា វគ្គបណ្តុះបណ្តានេះ កម្ពុជាមានគ្រូបង្វឹកកម្ពុជាម្នាក់ចូលរួមក្នុងចំណោមគ្រូបង្វឹកអន្តរជាតិ១៤នាក់ គឺលោក ឃ្លាំង ពន្លក បន្ទាប់ពីរូបលោកប្រឡងជាប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិកម្រិត២ កន្លងមក។ វគ្គនេះបានដំណើរទៅបានយ៉ាងរលូនការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា៕


ដោយ ហេង ណាលីន





