អភិបាលស្រុកព្រៃនប់នាំយកអង្ករ និងទឹកបរិសុទ្ធចែកជូនកម្មករក្នុងការដ្ឋានសាងសង់អគារសិក្សា
AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានចុះពិនិត្យមើលវឌ្ឍនភាពនៃការដ្ឋាន សាងសង់សំណង់អគារ សិក្សាថ្មីមួយខ្នងស្ថិតនៅអនុវិទ្យាល័យសាមគ្គី ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីធានាថា ការដ្ឋានសាងសង់ប្រព្រឹត្តទៅដោយរលូនប្រកបដោយគុណភាព និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹម តរូវសម្រាប់បម្រើដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនាពេលខាងមុខ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកព្រៃនប់ ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ដូចជា អង្ករចំនួន ២០០គីឡូ ក្រាម និងទឹកបរិសុទ្ធចំនួន ៥០យួរ ចែកជូនដល់បងប្អូនកម្មករសំណង់ ដែលកំពុងបំពេញការងារក្នុងការដ្ឋានសំណង់ ដើម្បីចូលរួមលើកទឹកចិត្ត ក៏ដូចជាសម្រាលការលំបាកជីវ ភាពបានមួយកម្រិត។


ទន្ទឹមនឹងនោះ លោកអភិបាលស្រុកក៏បានធ្វើការណែនាំឱ្យកម្មករទាំងអស់ត្រូវថែទាំសុខភាពខ្លួនឯង ក៏ដូចជាសុខភាពក្នុងក្រុមគ្រួសារឱ្យចៀសផុតពីជំងឺគ្រុនឈាម គ្រុនឈីក ម្យ៉ាងទៀតចៀសផុតពីជំងឺផ្សេងៗទៀត ព្រមទាំងឱ្យមានកម្លាំងសម្បទានមាំមួនបំពេញការងារ ដើម្បីក្រុមគ្រួសារគ្រប់ៗគ្នា៕

ដោយ ងូ សុមុនី





