ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីលេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃផលិតផល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ជាថ្មីស្តីពីលេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃផលិតផល។

បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា លេខបារកូដផលិតផល (Barcode) ដែលផ្តើមដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល។ បារកូដនេះត្រូវបានអនុញ្ញាតឱ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការគ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្តល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល៕
ដោយ៖ មករា





