សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំអាស៊ាន នៅទីក្រុងសេប៊ូ
AKP សេប៊ូ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ --





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាក្រៅផ្លូវការ ជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម U Hau Khan Sum អគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





