បេក្ខជនប្រឡងបាក់ឌុប ពិការដៃទាំងសងខាង ដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខសប្បាយរីករាយ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ -- ក្នុងការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ នៃដំណើរការសំណេរប្រឡងលើវិញ្ញាសាចំនួន២មុខវិជ្ជា នៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងចំណោមបេក្ខជនដទៃទៀតគឺបេក្ខជន គីម រ៉ាវិត ពិការដៃទាំងសងខាង(សរសេរសំណេរប្រើប្រាស់ដោយជើង) បានដើរចេញពីបន្ទប់ប្រឡងនៃមណ្ឌលបឋមសិក្សាពោធិ៍សាត់ ប្រកបដោយទឹកមុខរីករាយ ។

ក្រសួងអប់រំបានឱ្យដឹថាក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន២មុខវិជ្ជាគឺ៖ អក្សរសាស្ត្រ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕


ដោយ៖មករា





