ក្រសួងអប់រំបើកហឹបវិញ្ញាសានៅតាមមណ្ឌលប្រឡងបាក់ឌុបទូទាំងប្រទេសទាំងអស់ នាព្រឹកថ្ងៃទី២
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះបានចាប់បផ្តើមបើកហឹបវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅតាមមណ្ឌលប្រឡងទូទាំងប្រទេសទាំងអស់។

ការបើកហឹបវិញ្ញាសានេះដែរមានការចូលរួមពីគណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន-អនុប្រធាននៅតាមមណ្ឌល និងក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះដំណើរការសំណេរនាព្រឹកនេះមានពីរមុខវិជ្ជាគឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា)។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្តទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕


ដោយ៖ មករា





