ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើក“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៣ ក្នុងឆ្នាំ២០២៥
AKP ភ្នំពេញថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥– ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើក“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៣ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកប្រតិបតិ្តទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់រដ្ឋាភិបាលអូស្ត្រាលី (Export Finance Australia – EFA) លោក John Hopkins។
ជំនួបពិភាក្សានេះមានការចូលរួមពីគណៈប្រតិភូអមដំណើរមានជាអាទិ៍ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែ និងថាមពល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាសភាពពីសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបផងដែរ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអ្នកតំណាង EFA បានពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ការងារទៅវិញទៅមក ដោយក្នុងនោះតំណាង EFA បានជម្រាបជូនអំពីតួនាទី និងសេវាកម្មសំខាន់ៗរបស់ខ្លួនដែលរួមមានដូចជា៖ ការផ្តល់សេវាហិរញ្ញប្បទាន, ការបំពេញចន្លោះប្រហោងទីផ្សារ ក្នុងករណីដែលធនាគារពាណិជ្ជ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមិនអាចផ្តល់ហិរញ្ញប្បទានបានគ្រប់គ្រាន់, ការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព, និងការផ្តល់ការគាំទ្រដល់វិស័យផ្សេងៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានាស័ក្តិសមសម្រាប់ការជ្រើសរើសជាគោលដៅវិនិយោគក្នុងបរិការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើទស្សនវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានដាក់ចេញនូវគោលនយោបាយ និងរៀបចំយុទ្ធសាស្ត្រជាអាទិភាពជាបន្តបន្ទាប់ ដើម្បីបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

ទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់រដ្ឋាភិបាលអូស្ត្រាលី EFA គឺជាស្ថាប័នដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រពាណិជ្ជកម្មនាំចេញរបស់អូស្ត្រាលី និងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅក្នុងប្រទេសជាដៃគូ។ EFA មានគោលដៅជំរុញកំណើនប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសអូស្ត្រាលី និងប្រទេសជាដៃគូរបស់ខ្លួន តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងដំណោះស្រាយជំនាញបច្ចេកទេសផ្សេងៗ ដើម្បីលើកកម្ពស់ការវិនិយោគពីអូស្ត្រាលីនៅក្នុងប្រទេសជាដៃគូនោះ ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ។ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥,៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១១គម្រោង (ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្តនិងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, , ផលិតអេប៉ុង , ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ) និងវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោងគឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។
គម្រោងវិនិយោគទាំង១៣ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ៕
ដោយ៖ ចរិយា ប្រភព៖ CDC





