ក្រសួងអប់រំដឹកហឹបវិញ្ញាសាសម្រាប់ការប្រឡងបាក់ឌុបទៅដល់តាមបណ្ដារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- ក្រសួងអប់រំបានឱ្យដឹងថា គិតរហូតមកដល់ត្រឹមម៉ោង១៣៖៣០ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្តប្រកបដោយសុវត្ថិភាព។


ក្រសួងអប់រំបានឱ្យដឹងដែរថា ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ មករា





