លោក យូសុះ សូឡៃម៉ាន អញ្ជើញបើកវិញ្ញាសារប្រឡងមន្ត្រីពន្ធនាគារខេត្តខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥--
ព្រឹកថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០២៥ លោក យូសុះ សូឡៃម៉ាន អភិបាលរង នៃ គណអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសារប្រឡងមន្ត្រីក្របខណពន្ធនាគាខេត្តព្រះសីហនុ នៅសាលាវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ក្រុងព្រះសីហនុ ។
តាមគណ:កម្មការប្រឡងមន្ត្រីក្របខណពន្ធនាគារខេត្តព្រះសីហនុ បានឪ្យដឹងថា បេក្ខជនដាក់ពាក្យប្រឡងមន្ត្រីពន្ធនាគារមានចំនួន ១៤៤នាក់ ស្រី ៥៧នាក់ ក្នុងនោះបេក្ខជនមកពីខេត្តកោះកុងចំនួន ២០នាក់ ចំពោះវិញ្ញាសារមានរយពេល ២ម៉ោង ក្នុងនោះចំណេះដឹងទូទៅ ៣០ភាគរយ និងពាក់ព័ន្ធពន្ធនាគារ ៧០ភាគរយ ។


ក្នុងពិធីបើកវិញ្ញាសារនៅសាលាវិទ្យាល័យចំណេះដឹង និងបច្ចេទេសក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ និងគណ:កម្មការ ព្រមទាំងមានការចូលរួមពីបេក្ខជនផងដែរ ហើយចំពោះវិញ្ញាសារប្រឡង ហឹបវិញ្ញា សារត្រូវបានចាក់សោ និងបិទសែលត្រឹមត្រូវមិនមានការរហែកនោះទេ ហើយចំពោះស្រោមវិញ្ញាសារក៏បិទជិត មិនមានស្មាមបើកនោះដែរ ដោយមានការចូលរួមពិនិត្យ និងចុះហត្ថលេខាពីបេក្ខជនចូលរួមប្រឡងផងដែរ ។


ក្នុងឪកាសនោះ លោក អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា វិញ្ញាសារប្រឡង នាពេលនេះ គឺត្រឹមត្រូវមិនមានការបើក ឬរហែកនោះទេ ដូច្នេះសូមឪ្យបេក្ខជនទាំងអស់ត្រូវខិតខំបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការប្រឡងឪ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ព្រោះការប្រឡងនេះទៀតសោត ប្រសិនបើប្អូនៗចេះ យើងនឹងប្រឡងជាប់ជាក់ជាមិនខាន ៕

ដោយ៖ ងូ សុមុនី





