ក្រុមការងារ ត្រី វិស័យ ចុះសិក្សាពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធធារាស្ត្រជូន សហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥--
ក្រុមការងារ«ត្រី-វិស័យ»នៃក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំអ្នកបច្ចេកទេសចុះសិក្សានិងពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធធារាស្ត្រជូនសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ខេត្តកំពង់ ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកមហម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទូ១៨ ខែ សីហា ឆ្នាំ២០២៥។

ការចុះសិក្សានេះដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ក្នុងតម្លៃទាប ជូនដល់សមាជិកសហគមន៍ សម្រាប់ការត្រៀមផែនការផលិតកម្មរួមគ្នាលើផ្ទៃដី ៥ ០០០ហិកតានារដូវកាលខាងមុខនេះ ។ សហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ដែលមានសមាជិក ១៥២គ្រួសារ នៅក្នុងស្រុកបារាយ៍ និងស្រុកតាំងគោក នៃខេត្តកំពង់ធំ ដែលកំពង់ផលិតស្រូវលើផ្ទៃដី ៤ ៣០០ហិកតា។


សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ខ្លួននៅចុងខែមេសា ឆ្នាំ២០២៥នេះ៕ ដោយ៖ណយ នឿន





