អាជ្ញាធរខេត្តកណ្តាលបានជូនបងប្អូនពលករខ្មែរដែលបានត្រឡប់ពីប្រទេសថៃមកវិញទៅដល់លំនៅឋានវិញ
AKP កណ្តាល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- អាជ្ញាធរខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ និងជូនទៅដល់លំនៅឋានវិញ តាមរយៈការអន្តរាគមន៍យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកជញ្ជូនបងប្អូនទាំងនោះមកខេត្តគោលដៅរបស់ខ្លួន នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាលបានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ មានទីលំនៅក្នុងខេត្តកណ្តាលនៅថ្ងៃទី៣០ ខែកក្កដានេះ មានស្រុកកៀនស្វាយ ០៣នាក់ ស្រី០២នាក់ ស្រុកស្អាង០២នាក់ ស្រី០១នាក់ ក្រុងសំពៅពូន០៥នាក់ ស្រី០៣នាក់ ស្រុកមុខកំពូលស្រី០១នាក់ ក្រុងអរិយក្សត្រប្រុស០១នាក់ សរុបចំនួន១២នាក់ ស្រី០៧នាក់។

ពលករទទួលបានក្នុងម្នាក់នូវអង្ករចំនួន២៥គីឡូ មី១កេស និងទឹកសុទ្ធ ១កេស ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





