សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយពីសប្បុរសជន ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦
AKP ខេត្តព្រះសីហនុ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--ព្រឹកថ្ងៃពុធទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួល អំណោយមនុស្សធម៌ពីបងប្អូនសប្បុរ សជនក្នុង និងក្រៅខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ នៅទីស្នាក់ការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានថ្លែងអំណគុណ និងអគុណចំពោះ សម្តេចឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ ដែលបានចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបា ទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្នុ២០២៦ ក្រោមមូលបទ "បន្តរួមកម្លាំងគ្នា ដើម្បីមនុ ស្សធម៌" ដើម្បីឪ្យសាខាកាកបាទក្រហមខេត្ត មានធនធានបន្តផ្តល់សេវាកម្មមនុស្ស ធម៌ និងដោះ ស្រាយបញ្ចូរប្រឈមនានា បន្តពង្រឹងភាពធនក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាក បាទក្រហម និងអឌ្ឍចន្ទក្រហម។ 
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧក ញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង លោកស្រី អ្នកនាងកញ្ញា និងសប្បុរស ជនគ្រប់មជ្ឈដ្ឋាននឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុពុំខានឡើយ។ 
ក្រុមការងារទទួលមូលនិធិរបស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ រង់ចាំទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះតទៅនៅទីស្នាក់ការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានជូនពរដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋានឪ្យមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ក្នុងការចូលរួមការងារមនុស្សធម៌ជាមួយ សាខាកាកបាទក្រ ហមកម្ពុជា ខេត្តព្រះសីហនុ ក៌ដូចជាការងារសង្គមនានាផងដែរ ។

អំណោយដែលទទួល បានពីសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧក ញ៉ា លោក លោកស្រី អ្នកនាង លោក ស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ហើយមូលនិធិទាំងអស់នេះ ដើម្បីជួយទ្រទ្រង់ដល់ប្រជាពល រដ្ឋទីទ័លក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។ ចំពោះថវិកាដែលប្រមូលលើកទីមួយនេះមានសប្បុរសជនចូលរួមចំនួន ១០២នាក់ ដែលមានថវិកាលុយខ្មែរ ២០០ ០០០ ០០០រៀល និងដុល្លាចំនួន ៣៦៩ ០០០ដុល្លាអាមេរិក និងទឹកបរិសុទ្ធចំនួន ៨០០យួរ៕

ដោយ៖ ងូ សុមុនី





