បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយនិងដំណើរការអនុវត្តសេចក្តីណែនាំលេខ ០០៣របស់បញ្ជា ការដ្ឋានកងទ័ពជើងគោក ស្ដីពីការត្រួត ពិនិត្យស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិនឱ្យចូលសោធននិវត្តន៍
AKPកំពង់ធំថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ ២០២៦បានរៀបចំពិធីផ្សព្វផ្សាយនិងដំណើរការអនុវត្តសេចក្តីណែនាំលេខ ០០៣/២០២៦ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកស្ដីពីការត្រួតពិនិត្យ ស្វ័យត្រួតពិនិត្យចំនួនទ័ព-កូននិងនីតិវិធីនៃការដាក់យោធិនឱ្យចូលសោធននិវត្តន៍ប្រចាំឆ្នាំ ២០២៦ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឧត្តមសេនីយ៍ត្រី ប្រាក់ កុសល នាយសេនាធិការរង យោធភូមិភាគ ប្រធានក្រុមការងារត្រួតពិនិត្យ របស់យោធភូមិភាគទី៤។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយ ការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចកីណែនាំលេខ ០០៣/២០២៦ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកស្ដីពីការត្រួតពិនិត្យស្វ័យត្រួតពិនិត្យចំនួនទ័ពចំនួនកូននិងការដាក់យោធិនឱ្យចូលសោធននិវត្តន៍ ប្រចាំឆ្នាំ ២០២៦ និងបានរាយការណ៍អំពីការប្រុងប្រៀបជាក់ស្ដែង ក្នុងដំណើរការអនុវត្ត តាមសេចកីណែនាំលេខ ០០៣/២០២៦ ឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគ ជ័យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ហើយត្រូវហ៊ានលះបង់ ក្នុងការអនុវត្តវិធានការស្វ័យត្រួតពិនិត្យចំនួនទ័ព ចំនួនកូន ឱ្យបានត្រឹមត្រូវ ដើម្បីផលប្រយោជន៍ជាតិនិងសង្គមជាតិយើងទាំងមូលពិសេសរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កង យោធពលខេមរភូមិន្ទនៃយើង។ជាមួយនេះដែរយោធិនម្នាក់ៗ ត្រូវតែមានឯកសារគ្រប់គ្រាន់និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រុមកា រងារត្រួតពិនិត្យរបស់ថ្នាក់លើ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនយោធិន ដែលកំពុងបំពេ ញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ គឺនៅក្រោយការត្រួតពិនិត្យរួច ត្រូវវិលត្រឡប់ទៅវិញជាបន្ទាន់ទៅកាន់គោលដៅរបស់ខ្លួន ដើម្បីបំពេញភារកិច្ច ដែលបានប្រគល់ជូនប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។

ឧត្តមសេនីយ៍ត្រី ប្រាក់ កុសល ប្រធានក្រុមការងារត្រួតពិនិត្យ ស្វ័យត្រួតពិនិត្យចំនួនទ័ពចំនួនកូន របស់យោធភូមិភាគទី៤បានបញ្ជាក់ថា យោធិនគ្រប់រូបត្រូវ តែបង្ហាញភាពស្មោះត្រង់ នឹងត្រូវមានឯកសារគ្រប់គ្រាន់ ដើម្បីបង្ហាញជូនក្រុមការងារត្រួតពិនិត្យ ដើម្បីអនុវត្តតាមនីតិវិធីឱ្យបានត្រឹមត្រូវនិងបានសំណូម ពរដល់យោធិនទាំងអស់ ត្រូវមានមុខក្នុងការបំពេញភារកិច្ច តាមអង្គភាព និងស្ថាប័ននីមួយៗ ឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោពលខេមរភូមិន្ទ៕
ដោយ៖ ស៊ុម វណ្ណា





