កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះជួយគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ២៨គ្រួសារ នៅស្រុកអូរជ្រៅ
AKPបន្ទាយមានជ័យថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៦-- ក្រោមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» សកម្មភាពមនុស្សធម៌ដ៏រហ័ស រហួនមួយត្រូវបានធ្វើឡើង ដើម្បីសម្រា លទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយមហន្តរាយធម្មជាតិ។
នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបន្ទាយមាន ជ័យ បានចាត់ឱ្យលោក ឃុន វុទ្ធី អនុប្រធានគណៈក ម្មាធិការសាខា ដឹកនាំក្រុមការងារ រួមមានសមាជិកគណៈកម្មាធិការ ក្រុមប្រតិបត្តិ អនុសាខាស្រុក និងអ្នកស្ម័គ្រ ចិត្តភូមិ ចុះសួរសុខ ទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៨គ្រួសារនៅក្នុងមូល ដ្ឋានស្រុកអូរជ្រៅ។ 
ក្នុងឱកាសចុះជួបសំណេះសំណាលផ្ទាល់ លោកអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករឭកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្ត ជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេ លា និងគ្រប់ទីកន្លែង ដោយមិនទុកនរណាម្នាក់ចោលក្នុងស្ថានភាពលំបាកឡើយ។
ក្រៅពីការចែកអំណោយ លោក ឃុន វុទ្ធី ក៏បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីសុវត្ថិភាពបងប្អូនប្រជា ពលរដ្ឋដោយស្នើឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយត្រូវពិនិត្យ និងរៀបចំរចនាសម្ព័ន្ធផ្ទះសម្បែងឱ្យបានរឹងមាំ។ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើងអគ្គិសនី និងភ្លើងចង្ក្រានក្នុងរដូវក្ដៅនេះ ដើម្បីជៀសវាងគ្រោះអគ្គិភ័យជាយថាហេតុ។

បន្តអនុវត្តវិធានការការពារជំងឺឆ្លងផ្សេងៗ (កូវីដ-១៩, ផ្ដាសាយបក្សី H5N1, គ្រុនឈាម...) និងកាត់បន្ថយជំងឺមិនឆ្លងតាមរយៈការបរិភោគអាហារដែលមានតុល្យភាព (មិនប្រៃពេក មិនផ្អែមពេក មិនខ្លាញ់ពេក) និងហាត់ប្រាណជាប្រចាំ។
ដើម្បីជួយសម្រាលបន្ទុកជីវភាពចំពោះ មុខ គ្រួសាររងគ្រោះនីមួយៗទទួលបាននូវអង្ករ ២៥ គីឡូក្រាម,មី ២៥ កញ្ចប់ (១កេស),ទឹកត្រី១ យួរ,ទឹក ស៊ីអ៊ីវ ១ យួរនិងថវិកា មួយចំនួន។
សកម្មភាពនេះមិនត្រឹមតែជាការផ្តល់នូវសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់នូវភាពកក់ក្ដៅ និងសក្ខីភាពនៃសាមគ្គីភាពរបស់ជាតិខ្មែរ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន៕
ដោយ ៖ឈុនសារ៉ាត





