យ៉ាងហោចណាស់មនុស្ស ៦នាក់ស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុងបាងកក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ -- មន្ត្រីប៉ូលិសម្នាក់បាននិយាយថា មនុស្សយ៉ាងតិច ៦នាក់បានស្លាប់នៅផ្សារមួយនៅក្នុងឧបទ្ទវហេតុបាញ់ប្រហារមួយក្នុងរាជធានីបាងកករបស់ប្រទេសថៃកាលពីថ្ងៃចន្ទ។
លោក ចារីន ហ្គោផាត់តា (Charin Gopatta) ស្នងការរងនៃការិយាល័យប៉ូលិសទីក្រុងបាកកបាននិយាយថា ចំនួនអ្នកស្លាប់ទាំងនោះរួមមានទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ។
ឆ្មាំសន្តិសុខបួននាក់នៅផ្សារ Or To Ko ដែលលក់កសិផល និងអាហារក្នុងស្រុក និងស្រ្តីម្នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងនោះ។ នេះបើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់អេរ៉ាវ៉ាន់នៅក្នុងមន្ទីរពេទ្យបាងកក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





