ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោនត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥--
ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម ស្របតាមពិធីសារនៃការនាំចេញរួចមក។

ទុរេនទាំងនេះនឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃស្អែក និងគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត។ បើមិនមានអ្វីប្រែប្រួលទេ យើងនឹងមានទុរេន៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញបន្ថែមនៅសប្តាហ៍ក្រោយ។
នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងវិស័យឯកជន។ សូមចូលរួមអបអរសាទរដល់កសិករ និងម្ចាស់ចម្ការទាំងអស់គ្នាផង៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





