សភាកម្ពុជាផ្តួចផ្តើមបើកកិច្ចប្រជុំការកសាងភាពជាដៃគូរបស់អាយប៉ា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
នៅថ្ងៃទី២ នៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ នៅព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ការកសាងភាពជាដៃគូរបស់អាយប៉ា (AIPA Partnership Building) ដោយមានការអញ្ជើញចូលរួម ពីសមាជិកអន្តរសភាអាស៊ាន ប្រទេសសង្កេតការណ៍និងដៃអភិវឌ្ឍន៍នានា នៅក្នុងការផ្លាស់ប្តូរយោបល់ បទពិសោធន៏នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហារួមរបស់ពលរដ្ឋ ទំាងនៅក្នុងតំបន់និងសកលលោក។

កិច្ចប្រជុនេះដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។ ចំណែកគណៈប្រតិភូសភាកម្ពុជា ដែលចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦នេះ មានកិច្ចប្រជុំចំនួនពីរគឺ កិច្ចសន្ទនាសភា (Parliamentary Dialogue) និង ការកសាងភាពជាដៃគូរបស់អាយប៉ា (AIPA Partnership Building) បានផ្តួចផ្តើមបង្កើតឱ្យមានឡើងដោយសភាកម្ពុជា ។ កិច្ចប្រជុំទំាងពីរនេះទទួលបានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសមាជិកអាយប៉ា សភាអ្នកសង្កេតការណ៍និងដៃគូរបស់អាយប៉ា របស់អាយប៉ា ដោយសារមានសារៈសំខាន់ នៅក្នុងការពង្រឹងការងារកាទូតសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបចំបញ្ហា ដែលពលរដ្ឋត្រូវការ។

កិច្ចប្រជុំ ការកសាងភាពជាដៃគូរបស់អាយប៉ា បានបង្កើតឡើងដើម្បីបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភា AIPA សភាសង្កេតការណ៍ និងអង្គការអន្តរជាតិដៃគូ ដោយពង្រឹងតួនាទីរបស់ AIPA ក្នុងការជំរុញឱ្យមានសមាហរណកម្មសភាការទូតឆ្ពោះទៅមុខ ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរចំណេះដឹង ព័ត៌មាន និងការអនុវត្តល្អបំផុត មានដូចជាការផ្តល់វេទិកាសម្រាប់ការសន្ទនានយោបាយរវាងសភាសមាជិក AIPA និងសភាសង្កេតការណ៍ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ធ្វើឱ្យមានភាពចម្រុះកាន់តែច្រើននៃសម្លេង និងប្រមូលធនធាន។ ជំរុញការទូតសភាជាមាគ៌ាឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយប្រើប្រាស់គោលការណ៍ស្នូលនៃធម្មនុញ្ញសន្តិភាពសកល (UPC) ដើម្បីណែនាំកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា។សម្របសម្រួលការរៀនសូត្រពីគ្នាទៅវិញទៅមកលើការងារអភិបាលកិច្ច ច្បាប់ និងការឆ្លើយតបគោលនយោបាយចំពោះបញ្ហាប្រឈមរួម ពង្រឹភាពជឿជាក់ ជាដើម៕

ដោយ៖ ប៊ុនរិទ្ធ





