ឯកឧត្តម គង់ ពុទ្ធិការ ចុះពិនិត្យការអភិរក្ស និងជួសជុលប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញប្រចាំការនៅរមណីយដ្ឋានប្រាសាទកោះកេរ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទគោកគ្រង ប្រាសាទដំរី ប្រាសាទក្រចាប់ ប្រាសាទក្រហម និងប្រាសាទប្រាំ ព្រមទាំងស្ថានភាពវង់ទស្សនាថ្មីដែលគ្រោងនឹងកែលម្អរនៅបរិវេណប្រាសាទប្រាង្គផងដែរ។

ឆ្លៀតក្នុងពេលចុះត្រួតពិនិត្យការងារនេះ ឯកឧត្តម អគ្គនាយក ក៏បានផ្តល់អនុសាសន៍ដល់មន្រ្តីបច្ចេកទេស ឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើការងារបច្ចេកទេស និងចងក្រងឯកសារឱ្យបានគ្រប់ជ្រុងជ្រោយនៅមុន និងក្រោយពេលជួសជុល ដើម្បីជាឯកសារសម្រាប់អ្នកជំនាញក្រោយស្រាវជ្រាវបន្ត៕



ដោយ ណយ នឿន





