ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅព្រឹកថ្ងៃទី២ខែឧសភា មានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានគូបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភាឆ្នាំ២០២៥ នេះថាគុណភាពខ្យល់នៃព្រះរាជាណាចក្រកម្ពុជាមានភាពល្អណាស់។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ថាខ្យល់មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៧.៣៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបង្ហាញថាពណ៌ខៀវគុណភាពខ្យល់ល្អណាស់មាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តប៉ៃលិន និងពណ៌បៃតងមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ៕



ដោយ៖ ប៊ុនរិទ្ធ





