ពិព័រណ៍ស្នាដៃទោលសិល្បករសហសម័យខ្មែរល្បីឈ្មោះក្នុងឆាកអន្តរជាតិ ខ្វៃ សំណាង សម្ពោធជាផ្លូវការ
AKP ភ្នំពេញថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥--










ពិព័រណ៍ស្នាដៃទោលថ្មីរបស់សិល្បករសហសម័យខ្មែរល្បីឈ្មោះក្នុងឆាកអន្តរជាតិ លោក ខ្វៃ សំណាង មានចំណងជើងថា «ព្រៃនិទាន - Forest Myth» ត្រូវបានសម្ពោធដាក់តាំងជាផ្លូវការដែលមានការចូលរួមពីសិល្បករសហសម័យ និងភ្ញៀវកិត្តិយសជាច្រើននាក់ចូលរួម នៅសាលពិព័រណ៍ស្នារដ្ឋបាលសិល្បៈ - SNA Arts Management កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ និងបន្តរហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
«ព្រៃនិទាន» ជាស្នាដៃសិល្បៈជាប្រភេទចម្លាក់ ការដំឡើង និងវីដេអូ ហើយឆ្លុះបញ្ចាំងពីអានុភាពថ្មីតាមរយៈស្នាដៃសិល្បៈរវាងសិល្បករ និងបរិស្ថានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជំនឿវប្បធម៌ និងនយោបាយ។
រូបថត៖ លន ហ្សាឌីណា




