ព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ឆ្នាំ២០២៦» ដើម្បីជំរុញទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦--- មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ស ហការជាមួយរដ្ឋបាលក្រុងកោះរ៉ុង រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៦។
លោក រាជ សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង បានឪ្យដឹងថា ព្រឹត្តិការណ៍កីឡា ទេសចរណ៍នាពេលនេះ មិនត្រឹមតែជាសកម្មភាពដើម្បីលើកកម្ពស់សុខភាពរាងកាយ និងបង្កើតមិត្តភាព សាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាស្មារតីនៃការប្រមូលផ្ដុំរវាងកីឡាទេសចរណ៍ វប្បធម៌ សហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានស្របតាមគោលដៅ និងទិសដៅរបស់ក្រសួងទេស ចរណ៍ក្នុងការជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ សេវាកម្ម ផលិតផលទេសចរណ៍ក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកលេងកម្សាន្ត ស្នាក់នៅក្រុងកោះរ៉ុងកាន់តែច្រើន ។

ជាមួយគ្នានោះដែរ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុបានថ្លែងថា គោលបំណង នៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង គឺផ្សារភ្ជាប់រវាងកីឡាទេសចរណ៍ ដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងជាការចូលរួមអភិវឌ្ឍមូលដ្ឋាន។ ជាពិសេសការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ព្រមទាំងជំរុញយុទ្ធនាការទេសចរណ៍ជាតិក្រោមប្រធានបទ «កម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរស់រវើកស្វាគមន៍»។


លោក អភិបាលរងខេត្ត បាន បញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្រឡាញ់កីឡា ចូលចិត្តកីឡា ការ លេងកីឡាឪ្យបានមួយសម្រាប់មនុស្សម្នាក់យ៉ាងតិច និងការហាត់ ប្រាណ ដើម្បីពង្រឹងកាយសម្បា ទា ការបណ្តុះស្មារតីលេងកីឡា ជាពិសេសការទាក់ទងនឹងរបៀបរស់នៅ និងការថែទាំសុខភាពផ្ទាល់ខ្លួន ទប់ស្កាត់ពីជំងឺផ្សេងៗទៀតផងដែរ។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណ រគុណចំពោះគណៈកម្មាធិការរៀបចំការប្រកួត ដែលបាន សហការជាមួយរដ្ឋបាលក្រុងកោះរ៉ុង និងមន្ទីរទេសចរណ៍ខេត្តព្រះ សីហនុ ក្នុងការរៀបចំកម្មវិធីនេះឡើងនៅលើឆ្នេរខ្សាច់នៃក្រុងកោះរ៉ុង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជា តិ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុងរយៈ ពេល ៣ថ្ងៃនេះ ដែលមានវិញ្ញា សារដូចជា -រត់ប្រណាំឧបសគ្គ -កីឡាបាល់ទះលើឆ្នេរខ្សាច់ -ការ ប្រកួតអ៊ុទូកកៃយ៉ាកនៅសហគមន៍ព្រែកកោងកាង -និងការរត់តាមឆ្នេរ (កំសាន្តតាមភ្លេង) -និងក្បួនដង្ហែម៉ូតូទឹកប្រកបដោយបរិយា កាសរីករាយ៕
ដោយ៖ ងូ សុមុនី





