អង្គការ World Vision ដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ប្រចាំស្រុក ចិត្របុរី
AKP ភ្នំពេញថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦– អង្គការទស្សនៈពិភពលោក អន្តរជាតិ ប្រចាំនៅកម្ពុជា World Vision នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ប្រចាំស្រុក ចិត្របុរី ដែលជាកម្មវិធីរយៈពេល ១២ឆ្នាំ សម្រាប់គាំទ្រប្រជាពលរដ្ឋចំនួន ៣៣ ៥៧៨ នាក់ ក្នុងនោះរួមមានកុមារចំនួន ១១ ៧១៥ នាក់ និងជនមានពិការភាពចំនួន ៣៦៥ នាក់ នៅក្នុងឃុំចំនួន ៤ នៃស្រុកចិត្រ បុរី ខេត្តក្រចេះ។

កម្មវិធីនេះនឹងត្រូវអនុវត្តនៅក្នុងឃុំបុសលាវ ឃុំចង្រ្កង់ ឃុំគោលាប់ និងឃុំសំបុក ដែលគ្របដណ្ដប់លើភូមិចំនួន ២៧។ តាមរយៈភាពជាដៃគូជាមួយ រដ្ឋបាលខេត្តក្រចេះ Kratie Provincial Administration អាជ្ញាធរមូលដ្ឋាន សហគមន៍ សាលារៀន មណ្ឌលសុខភាព អ្នកដឹកនាំជំនឿ និងដៃគូអភិវឌ្ឍន៍ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាពកុមារ តាមរយៈអន្តរាគមន៍លើវិស័យសុខភាព និងអាហារូបត្ថម្ភ ការអប់រំ កិច្ចការពារកុមារ ទឹកស្អាត អនាម័យ (WASH) និងជីវភាពរស់នៅប្រកបដោយចីរភាព។

បន្ថែមពីនេះ កម្មវិធីនេះក៏ស្របតាមអាទិភាពអភិវឌ្ឍន៍ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយមានបំណងពង្រឹងសមត្ថភាពសហគមន៍ឱ្យក្លាយជាកម្លាំងដឹកនាំការកែលម្អសុខុមាលភាពកុមារ និងភាពធន់ប្រកបដោយចីរភាព តាមរយៈវិធីសាស្ត្រដែលផ្អែកលើការចូលរួម និងការដឹកនាំរបស់សហគមន៍ ៕

ដោយ៖ ណយ នឿន (ប្រភព៖World Vision)





