អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ទទួលបានទេយ្យទាន និងថវិកាពីព្រះមេគណខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--នៅថ្ងៃអង្គារទី២០ ខែតុលា ឆ្នាំ២០២៦នេះ ព្រះវិមលសាគរ គង់ ប្រុស ព្រះមេគណខេត្តព្រះ សីហនុ ព្រមទាំងព្រះថេរា នុថេរៈ បាននាំយកទេយ្យទាន និងបច្ច័យឧបត្តម្ភជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ ។
ពិធីប្រគល និងទទួលទេយ្យទាន និងបច្ច័យមួយចំនួនរបស់ព្រះវិមលសាគរ គង់ ប្រុស ព្រះមេគណខេត្តព្រះសីហនុ បានរៀបចំនៅស្នាក់ការកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកព្រៃនប់ បានថ្លែងអំណគុណ ព្រះវិមលសាគរ គង់ ប្រុស ព្រះមេគណខេត្តព្រះសីហនុ ក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គ ចំពោះកាយវិការប្រកបដោយព្រះទ័យមេត្តា ករុណា និង សប្បុរសធម៌ ពិតជាបានបង្ហាញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌យ៉ាងល្អប្រសើររវាងពុទ្ធចក្រ និងអាណាចក្រ ជាមួយអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលាដោយមិនទុកបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់ចោលនោះឡើយដោយសារតែខ្វះខាតស្បៀងនោះទេ ព្រោះទីណាមានការលំបាក ទីនោះមានកាកបាទក្រហម នៅជាមួយបងប្អូនជានិច្ច ។

លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ សង្ឃឹមថា អនុសាខានឹងទទួលបានទេយ្យទាន សម្ភារៈ និងថវិកាជាបន្តបន្ទាប់ទៀត ពីព្រះសង្ឃ ក៏ដូចជាសប្បុរសជនគ្រប់មជ្ឍដ្ឋាន ដើម្បីសាខាមានធនធានក្នុងការបំរើការងារមនុស្សធម៌ក្នុងមូលដ្ឋានបានទាន់ពេលវេលា៕

ដោយ ងូ សុមុនី





