លោក រូប៊ីអូ៖ សហរដ្ឋអាមេរិកផ្អាកការដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី ដើម្បីផ្តល់ឱកាសដល់ដំណោះស្រាយតាមផ្លូវការទូត
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាកការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីរយៈពេល ៦០ថ្ងៃ ដើម្បីផ្តល់ឱកាសដល់កិច្ចចរចាស្វែងរកដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន។
មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា «លោកបានផ្អាកការដាក់ទណ្ឌកម្មទាំងនេះរយៈពេល ៦០ថ្ងៃ ដោយសារលោកចង់ដឹងថា តើការចរចាដែលកំពុងដំណើរការជាមួយទាំងអ៊ុយក្រែន និងរុស្ស៊ីនេះ អាចនាំទៅរកលទ្ធផលវិជ្ជមាន និងជួយចៀសវាងមិនឱ្យមានសង្គ្រាម និងជម្លោះដ៏មហន្តរាយមួយឆ្នាំទៀតដែរឬទេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





