ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦–










ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលាបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពភាសាអង់គ្លេស របស់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើននៃវិស័យព័ត៌មានទាំងក្នុងប្រទេស និងអន្តរជាតិ។
រូបថត៖ យឹម សុវឌ្ឍនា





