ឯកឧត្តមបណ្ឌិតហេង សំណាង៖សមាជិកគណបក្សទាំងអស់ត្រូវរក្សាសាមគ្គីភាពគ្នាឱ្យបានរឹងមាំល្អដើម្បីទទួលបានប្រៀបឈ្នះនៅពេលបោះឆ្នោតខាងមុខ
AKPកំពង់ធំ ថ្ងៃទី៣ខែតុលាឆ្នាំ២០២៦--
ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ថ្លែងថាសមាជិកគណបក្សទាំងអស់ត្រូវរក្សាសាមគ្គីភាពគ្នាឱ្យបានរឹងមាំល្អដើម្បីទទួលបានប្រៀបឈ្នះនៅពេលបោះឆ្នោតខាងមុខ ។
ឯកឧត្តមបណ្ឌិត ហេង សំណាង បានថ្លែងដូច្នេះនៅក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ ទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ សម្រាប់អាណត្តិទី៦ ឆ្នាំ ២០២៧ នៅឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំនាព្រឹកថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិតបានលើកឡើងថាការរក្សាសាមគ្គីភាពគ្នារឹងមាំពិតជាមានសារៈសំខាន់ណាស់សំរាប់ក្រុមការងារគណបក្សក្នុងការសម្រេចបាននូវលទ្ធផលល្អ និងជ័យជំនះដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានឡើយ។
ឯកឧត្តមបន្តថាគោលបំណងរបស់យើងគឺតែមួយមានន័យថាយើងជិះទូកតែមួយ ក្រោមដំបូលតែមួយដូច្នេះរាល់បញ្ហាណាមួយកើតឡើងហើយត្រូវតែរួមគ្នាគិត រួមគ្នាដោះស្រាយ ជៀសវាងការស្តីបន្ទោសគ្នាទៅវិញទៅមក ពិសេសក្រុមការងារគណបក្សមូលដ្ឋានដែលទាមទារឱ្យមានការលើកទឹកចិត្តបន្ថែមទៀត។


ឯកឧត្តមបណ្ឌិត ហេង សំណាង បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានយកចិត្តទុក្ខដាក់ដោយមានការទទួលខុសត្រូវខ្ពស់ហើយសង្ឃឹមយ៉ាងមុតមាំថាយើងនឹងទទួលបានជោគជ័យសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃខាងមុខនេះ៕


ដោយ៖ ស៊ុម វណ្ណា





