ឯកឧត្តម សុខ លូ នាំអំណោយរ៊មន្ទីរសាធារណការ ជូនអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ៥០០នាក់
AKP បាត់ដំបង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦--- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំ បងបានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងជូនដល់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីប្រមាណ៥០០នាក់ដែលពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០ ២ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម បានលើក ឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់បន្ទាន់ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងអ្នកប្រកប របរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នករត់ម៉ូតូកង់បីដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងហ្គាស។ បងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប ម៉ូតូកង់បីសន្តិភាព និងកម្មករ បានឱ្យដឹងថា ក្រុមការងារបានខិតខំធ្វើសកម្មភាពមោះមុតគ្រប់បែ បយ៉ាង រួមទាំងការងារនយោបាយ សតិអារម្មណ៍ ការងារចាត់តាំង ការបង្កើតនូវសកម្មភាពផ្សេងៗ ដើម្បីពង្រឹងជំនឿរបស់ប្រជាជន មហាជនជាពិសេសក្នុងស្រទាប់អ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករឱ្យកាន់តែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ឱ្យដឹងបន្ថែមថា ក្រុមការងារបានធ្វើសកម្មភាពមនុ ស្សធម៌ ដូចជាឧបត្ថម្ភថវិកា គ្រឿងឧបភោគ ជូនដល់សមាជិកក្រុមការងារអ្នករត់ម៉ូតូឌុប និងកម្មករដែលមានជីវភាពខ្វះខាត ។
រៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក និងរៀបចំប្រឡងយកបណ្ណបើកបរម៉ូតូកង់បីប្រភេទ “ក” ជូនសមាជិក សមាជិកា ម៉ូតូកង់បីជាបន្តបន្ទាប់ និងបានជួយសម្រប សម្រួលសមាជិកក្រុមការងារម៉ូតូកង់បី ម៉ូតូឌុប ក្នុងពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗនៅក្នុងក្រុងបាត់ដំបង ៕
ដោយ៖ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង





