អង្គការ MCC៖ស្មៅសមុទ្រ មានតួអង្គដ៏សំខាន់នៃមហាសមុទ្រកម្ពុជា
AKP ភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦– មនុស្សភាគច្រើនបានស្គាល់ពីផ្កាថ្ម ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលបានស្គាល់ និងយល់ដឹងពី "ស្មៅសមុទ្រ" ដែលដុះលូតលាស់នៅក្រោមផ្ទៃទឹក។
ប្រភពីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថានៅក្នុងប្រទេសកម្ពុជា វាលស្មៅសមុទ្រ ជុំវិញប្រជុំកោះខេត្តកែប គឺផ្ដុំឡើងដោយពពួកស្មៅសមុទ្រសំខាន់ៗដូចជា Halophila ovalis, Enhalus acoroides និង Oceana serrulata។


ប្រភពអង្គការអភិរក្សសមុទ្រកម្ពុជាបន្តថា ក្រុមការងារយើងតែងតែចុះជ្រមុជទឹកជាប្រចាំ ដើម្បីសិក្សាស្រាវជ្រាវពីវាលស្មៅសមុទ្រទាំងនោះ តាមដានការប្រែប្រួលរបស់ពួកវាតាមកាលវេលា និងចូលរួមចំណែកដល់ការការពារពួកវាឱ្យបានគង់វង្សរយៈពេលវែង៕


ដោយ៖ ណយ នឿន (ប្រភព៖MCC)





