រយៈពេល១០ថ្ងៃដើមខែកញ្ញានគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែង ១១៩នាក់ ចាត់ការតាម ច្បាប់គ្មានការលើកលែង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦----
កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ។
ជាលទ្ធផលក្នុងរយៈពេល១០ថ្ងៃដើមខែកញ្ញានេះ សមត្ថកិច្ចបានឃាត់ ខ្លួន មនុស្សសរុប ១១៩នាក់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដែលតួលេខនេះមានការកើនឡើង២ករណី មនុស្សកើន ៣៣នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសទាំងពីរសមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើង ២២ករណី ឃាត់ខ្លួនសរុប ១០៣នាក់បញ្ជូនទៅតុលាការ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ តួលេខនេះមានការកើនឡើង ១៩នាក់ បើធៀបនឹង ១០ថ្ងៃដើមខែសីហា។
ដោយឡែក ករណីល្បែងស៊ីសងសមត្ថកិច្ចបង្ក្រាបបាន ៤ករណី ឃាត់ខ្លួនមនុស្សសរុប ១៦នាក់ ក្នុងនោះ ១៤នាក់ត្រូវបានបញ្ជូនទៅតុលាការ និង ២នាក់ផ្សេងទៀតអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
ប្រភពថា បើធៀបនឹងខែសីហាករណីល្បែងស៊ីសងកើនឡើង ២ករណី និងមនុស្សកើន ១៤នាក់៕

ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងមហាផ្ទៃ





