អង្គការ UNESCO ជួយកម្មវិធីអក្ខរកម្មសម្រាប់កម្មកររោងចក្រ និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន
AKP ភ្នំពេញថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៦–អង្គការ UNESCO បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូផ្សេងៗទៀត ប្រារព្ធនូវសារៈសំខាន់នៃអក្ខរកម្មក្នុងការសិក្សា ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីពង្រីកឱកាសសម្រាប់កម្មកររោងចក្រកាត់ដេរ និងយុវជនដែលបោះបង់ការសិក្សា ក្នុងការកសាងសមត្ថភាពអក្ខរកម្ម ជំនាញជីវិត និងទំនុកចិត្ត ដែលជាការបើកផ្លូវឆ្ពោះទៅរកការរៀនសូត្រពេញមួយជីវិត និងឱកាសថ្មីៗ។

អង្គការ UNESCO ប្រារព្ធនូវសារៈសំខាន់នៃអក្ខរកម្មក្នុងការសិក្សា ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីអក្ខរកម្មសម្រាប់កម្មកររោងចក្រ និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន អង្គការ UNESCO បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូផ្សេងៗទៀត ដើម្បីពង្រីកឱកាសសម្រាប់កម្មកររោងចក្រកាត់ដេរ និងយុវជនដែលបោះបង់ការសិក្សា ក្នុងការកសាងសមត្ថភាពអក្ខរកម្ម ជំនាញជីវិត និងទំនុកចិត្ត ដែលជាការបើកផ្លូវឆ្ពោះទៅរកការរៀនសូត្រពេញមួយជីវិត និងឱកាសថ្មីៗ។
សម្រាប់អ្នកសិក្សាក្នុងកម្មវិធី BEEP ដូចជាអ្នកនាង សឿម ធារ៉ា ការរៀនអក្ខរកម្ម និងគណិតវិទ្យាតាមរយៈប្រព័ន្ធអនឡាញដ៏ងាយស្រួលរបស់កម្មវិធីនេះ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអគ្គិសនីរបស់គាត់។ បច្ចុប្បន្ននេះ គាត់កំពុងត្រៀមខ្លួនសម្រាប់ការប្រឡងយកសញ្ញាបត្រកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកការងារសមរម្យដែលគាត់ប្រាថ្នាចង់បាន ។

សម្រាប់កម្មកររោងចក្រដូចជាអ្នកនាង ភាព ស៊ីម កម្មវិធី FLP បានផ្តល់ឱ្យគាត់នូវជំនាញអក្ខរកម្មជាក់ស្តែងដែលផ្តល់អត្ថប្រយោជន៍លើសពីការងារក្នុងរោងចក្រទៅទៀត ដូចជាការអានកិច្ចសន្យាការងារដោយមានទំនុកចិត្ត និងការជួយកូនធ្វើកិច្ចការផ្ទះជាដើម ៕
ដោយ៖ ណយ នឿន (ប្រភព៖UNESCO)





