លោកជំទាវ ខៀវ បូរី ចូលរួម សិក្ខាសាលាផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន ក.ជ.ក. នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ នៅសាលប្រជុំសាលាខេត្តតាកែវ ។

លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានប្រសាសន៍ថា សិក្ខាសាលាខាងលើនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឆ្លើយតបនិងអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥–២០៣០ ឱ្យបានល្អប្រសើរស្របតាមការតម្រង់ទិសរបស់រាជរដ្ឋាភិបាលទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីលើកកម្ពស់ការអនុវត្តសម្រាប់អ្នកពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព និងការវិភាជន៍ធនធាននៅថ្នាក់ក្រោមជាតិ ដែលត្រូវការចាំបាច់សម្រាប់ការអនុវត្តផែនការជាតិនេះ ។

នៅក្នុងសិក្ខាសាលសនោះមានការចូលរួមពីលោកជំទាវសមាជិកា ក.ជ.ក. លោកជំទាវអនុរដ្ឋលេខាធិការក្រសួង ស.អ.យ. ឯកឧត្ដមអគ្គលេខាធិការ ឯកឧត្ដម លោកជំទាវអគ្គលេខាធិការរង លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរ ស.អ.យ. លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ដែលមានអ្នកចូលរួមសរុបចំនួន ៧០នាក់ ៕


ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





